លង់ហើយ! Song Hye Kyo ស្លៀកឈុតខ្មៅក្រឹប ដើរលើកម្រាលព្រំក្រហម ជះសម្រស់ចែងចាំងស្រស់ស្អាតខ្លាំង

 លង់ហើយ! Song Hye Kyo ស្លៀកឈុតខ្មៅក្រឹប ដើរលើកម្រាលព្រំក្រហម ជះសម្រស់ចែងចាំងស្រស់ស្អាតខ្លាំង

ពិធីប្រគល់ពានរង្វាន់ Blue dragon series awards ឆ្នាំ ២០២៣ បានរៀបចំធ្វើឡើងនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ដោ​យ​មានវត្តមានរបស់កំពូលតារាកូរ៉េល្បីៗជាច្រើនដួង បានមកបង្ហាញខ្លួននៅលើកម្រាលព្រំ​ក្រហមយ៉ាងគួរ​ឱ្យចាប់​អារ​ម្មណ៍។

ក្នុងនោះដែរ តារាសម្ដែងស្រី Song Hye Kyo ក៏មានវត្តមានចូលរួមទទួលពានរង្វាន់ក្នុងពិធីប្រគល់ពានរង្វាន់ Blue Dragon ឆ្នាំ ២០២៣ ផងដែរ ជាមួយនឹងការតុបតែងខ្លួនក្នុងឈុតរ៉ូបវែងពណ៌ខ្មៅក្រិបយ៉ាងលេចធ្លោ ឈរបង្អួតសម្រស់​ស្រស់​ទាក់​ទាញ​នៅ​មុខ​កាមេរ៉ា។

លើសពីនេះ អ្វីដែលធ្វើឱ្យអ្នកគាំទ្ររបស់ Song Hye Kyo កាន់តែលាន់មាត់សរសើរខ្លាំងជាងនេះនោះ​គឺសម្រស់មុខមាត់​របស់​នាង ​បើទោះជាបច្ចប្បន្ននាងមានវ័យ ៤១ឆ្នាំហើយក៏ដោយ ប៉ុន្តែបើនិយាយដល់សម្រស់គឺនៅតែក្មេងជាងវ័យដដែល មិនប្រែ​ប្រួល​ទៅ​តាមអាយុនោះឡើយ៕

Leave a Comment

Your email address will not be published. Required fields are marked *

Shopping Cart