លង់ហើយ! Song Hye Kyo ស្លៀកឈុតខ្មៅក្រឹប ដើរលើកម្រាលព្រំក្រហម ជះសម្រស់ចែងចាំងស្រស់ស្អាតខ្លាំង
ពិធីប្រគល់ពានរង្វាន់ Blue dragon series awards ឆ្នាំ ២០២៣ បានរៀបចំធ្វើឡើងនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ដោយមានវត្តមានរបស់កំពូលតារាកូរ៉េល្បីៗជាច្រើនដួង បានមកបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមយ៉ាងគួរឱ្យចាប់អារម្មណ៍។ ក្នុងនោះដែរ តារាសម្ដែងស្រី Song Hye Kyo ក៏មានវត្តមានចូលរួមទទួលពានរង្វាន់ក្នុងពិធីប្រគល់ពានរង្វាន់ Blue Dragon ឆ្នាំ ២០២៣ ផងដែរ ជាមួយនឹងការតុបតែងខ្លួនក្នុងឈុតរ៉ូបវែងពណ៌ខ្មៅក្រិបយ៉ាងលេចធ្លោ ឈរបង្អួតសម្រស់ស្រស់ទាក់ទាញនៅមុខកាមេរ៉ា។ លើសពីនេះ អ្វីដែលធ្វើឱ្យអ្នកគាំទ្ររបស់ Song Hye Kyo កាន់តែលាន់មាត់សរសើរខ្លាំងជាងនេះនោះគឺសម្រស់មុខមាត់របស់នាង បើទោះជាបច្ចប្បន្ននាងមានវ័យ ៤១ឆ្នាំហើយក៏ដោយ ប៉ុន្តែបើនិយាយដល់សម្រស់គឺនៅតែក្មេងជាងវ័យដដែល មិនប្រែប្រួលទៅតាមអាយុនោះឡើយ៕